មន្រ្តីម្នាក់ជិះម៉ូតូចាប់ហ្វ្រាំងដួល ឡានដឹកភេសជ្ជៈមីស៊ីលមកពីក្រោយកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូចាប់ហ្វ្រាំងដួល ហើយឡានមកពីក្រោយកិន កាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IR-5060 បើកបរដោយឈ្មោះ បូ ទីនីភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីពន្ធនាគារ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្តិភាព) ។

និងភាគីរថយន្ត HYUNDAI ពណ៌បៃតង ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ពាក់ផ្លាកលេខ ភ្នំពេញ 3F-8169 បើកបរដោយឈ្មោះ លឹម ម៉េងឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនប្រគល់ទៅអោយ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា មុនពេលកេីតហេតុរថយន្ត និងម៉ូតូបេីកបរស្របទិស គ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានចាប់ហ្វ្រាំងបោកដួល រថយន្តមកពីក្រោយបានកិនតែម្តង ។ មូលហេតុ មកពីភាគីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *