នគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាប ចោរលួចម៉ូតូ២នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យ​​ជិះម៉ូតូ១គ្រឿង មានគ្នា២នាក់ បានធ្វើសកម្មភាព​កាច់សោកលួចម៉ូតូ ដែលចតទុកចោលបានសម្រេច នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង​៧និង០៥នាទី​យប់។ 

ភ្លាម​នោះកម្លាំងនគរបាលជំ​នាញ​ការិយាល័យ បានប្រដេញដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ បានឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់រួមមាន  ១-ឈ្មោះ​ ម៉ៅ​ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ ជាអ្នកចុះកាច់សោលួចម៉ូតូនិង២-ឈ្មោះ​ ហៀង​ លីហ័ងភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល ជាអ្នកបើក។

សម្ភារដកហូតមាន ១.​ ម៉ូតូហុងដា​ ឃ្លីក ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1HL-6412 ជារបស់ជន​រងគ្រោះនិង ២.​ ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-6034 ជារបស់ជនសង្ស័យ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *