រថយន្តតូយូតាព្រូសពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅជិតស្ពានអាកាសផ្សារដីហ៊ុយ

ភ្នំពេញ ៖ រថយន្តតូយូតាព្រូសពីរគ្រឿងខូចខាតយ៉ាងដំណំ បន្ទាប់ពីបុកគ្នាយ៉ាងពេញទំហឹង ប៉ើងខ្ទាតឡើងលើខឿនថ្មសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ស្លាកសញ្ញាចរាចរណ៍អស់មួយដើមរាបដល់ដី កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅម្តុំខាងជើងស្ពានអាកាសផ្សារដីហ៊ុយប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត តូយូតាព្រូសពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AR-2647 បើកបរដោយបុរសម្ន្នាក់ បើកចេញពីមុខហាង រស្មីលាភហេងកាត់ដេរ បត់ឆ្វេងដៃ ។

ខណៈពេលកំពុងតែបត់ស្រាប់តែមានរថយន្តតូយូតាព្រូសមួយគ្រឿងទៀត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០  ពាក់ស្លាកលេខភ្នំពេញ2AZ. 8216 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងមកជើងយ៉ាងលឿនបានមកបុក ចំពីជំហៀងខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅលើខឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រៀបដល់ដីនិងមួយដើមទៀតវៀច តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *