បុរសម្នាក់បាត់បង់ជីវិត ដោយសារបាក់រន្ទា ធ្លាក់ពីលើផ្ទះជាន់ទី១មកក្រោម

ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលេីដំបូលផ្ទះ ខណៈពេលកំពុងតែបាញ់វីសដំបូលស័ង្កសី ក៏បាក់រន្ទាធ្លាក់ចុះមកក្រោមបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅផ្ទះលេខ៣៩៣ ផ្លូវបេតុង ភូមិខ្វា សង្កាត់-ខណ្ឌដង្កោ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះកែវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញថា « ជនរងគ្រោះបាត់បង់ជីវិតដោយសារបាក់រន្ទាធ្លាក់ពីលើផ្ទះជាន់ទី១មកក្រោម»។ សពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យនៅស្រុកកំណើត ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *