អគ្គីភ័យ​ឆេះផ្ទះលោកស្រីនាយិកាសាលាឯកជនម្នាក់ នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ មានករណីអគ្គីភ័យ​ឆេះផ្ទះលោកស្រីនាយិកាសាលាឯកជនម្នាក់ កើតឡើង នៅចំណុចផ្ទះលេខ១៧ ផ្លូវលេខ៣៦៨  ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង  រាជធានីភំ្នពេញ កាលពីវេលាម៉ោង​០៣រំលងអធ្រាត្រ ថ្ងៃពុធ ទី០៦ខែកញ្ញាឆ្នាំ២០២៣ ដោយមូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ចេញពីកង្ហារបឺតខ្យល់ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះលី កីក្វាង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនាយកសាលាឯកជន  ។ អគារដែលឆេះសង់អំពីថ្មបេតុង មានទំហំ១២ម៉ែត្រគុណនឹង២៥ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារកង្ហារបឺតខ្យល់ចំនួន២ដំបូលយ៉ាបមុខផ្ទះទំហំ០៤ម៉ែត្រគុណនឹង០៤ម៉ែត្រ អស់ទាំងស្រុង តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរឬរងរបួសដល់មនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ហើយរលត់ទាំងស្រុង នៅម៉ោង ០៣និង៣០នាទី នាថ្ងៃខែឆ្នាំដដែល៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *