បាក់រន្ទាធ្លាក់ជាងសំណង់ម្នាក់ បាត់បង់ជីវិត

ភ្នំពេញ: បុរសជាងសំណង់មកនាក់ បានបាត់បង់ជីវិត ខណៈកំពុងឈរ លើរន្ទាបាញ់វីស ស្រាប់តែបាត់បង់ជីវិត កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី ៥ កញ្ញា ២០២៣ នៅចំណុចផ្ទះ ៩៣ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲដឹងថាជនរងគ្រោះឈ្មោះ កែវ សុខា អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួយភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានឈរលើ រន្ទាដើម្បីបាញ់វីស តយ៉ាក តំបូលយ៉ាមុខផ្ទះកើតហេតុ ខណៈកំពុងឈរ លើរន្ទាស្រាប់តែបាក់រន្ទា ធ្លាក់ ជនរងគ្រោះបោកក្បាលនិងផ្លូវហេតុ ស្លាប់ភ្លាមៗ តែម្តង។

ក្រោយកើតហេតុ ដោយមានការចូលរួមពិនិត្យពិច័្ចយ សមត្ថកិច្ចការិយាល័យក្រុង ខណ្ឌ និង ដោយវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានពិនិត្យនិងបញ្ជាក់ថា សពពិតជាស្លាប់ ដោយសារ បាក់រន្ទាបោកក្បាលពិតប្រាដកមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកសំរោង ខេត្តតាកែវ។
ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *