លួចម៉ូតូបានសម្រេច តែរត់មិនបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន២នាក់

កណ្តាល ៖ លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អធិការរងស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ នាថ្ងៃទី០៦ កញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ០៩និង៤៥នាទី ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះចេង រតនា ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភារបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ឡើងតែម២០២២ ពាក់ស្លាកលេខកណ្តាល 1AH-2144 ត្រូវបានប៉ូលិសរឹបអូសមកវិញ។

ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះថា វណ្ណនុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ្រៃកោង និង ២-ឈ្មោះសេក ចាន់រ៉េត ហៅរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នា ។

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះជាប់សោក ,ស្រាប់តែចេញមកឃើញជនសង្ស័យទាំងពីរនាក់លួចម៉ូតូជិះមកទៅភ្នំពេញ ក៏ស្រែកថា«ចោរៗ»ដឹងដល់សមត្ថកិច្ចក៏នាំកម្លាំងចេញធ្វើការបង្គ្រាបតាមទាន់ដល់ចំណុចមុខផ្សារគគីរបានឃាត់ខ្លួនទាំងពីរនាក់តែម្តង៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *