កាន់តែក្តៅ! អាមេរិកប្រកាសផ្តល់ជំនួយ១ពាន់លានដុល្លារដល់អ៊ុយក្រែន ក្រោយពេលរុស្ស៊ីទិញអាវុធពីកូរ៉េខាងជើង

បរទេស ៖ លោក អានថូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ១ ពាន់លានដុល្លារក្នុងអំឡុងពេលទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធម្សិលមិញ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលរងការវាយប្រហារដោយរុស្ស៊ី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បាត់បង់ជីវិត នៅផ្សារមួយនៅភាគខាងកើត និង ក្រោយពេលរុស្ស៊ីទិញអាវុធពីកូរ៉េខាងជើង ។

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានពណ៌នាការវាយប្រហារនេះថា«ជាចេតនា និង សាហាវយុងឃ្នងបានទាក់ទាញការថ្កោលទោសអន្តរជាតិពីលោកខាងលិច រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម»។

គេឃើញគ្រាប់ផ្លោងបានវាយលុកកណ្តាលទីក្រុងកូស្តានទីនីវកា (Kostiantynivka) ជាទីក្រុងដែលមានមនុស្សរស់នៅជិត ៧០.០០០ នាក់នៅក្នុងតំបន់ដូណិតសក៍ (Donetsk) នៅក្នុងការវាយប្រហារយ៉ាងខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

សាក្សី​ម្នាក់​បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ «ពួកវាបាន​វាយ​កម្ទេច​អ្វីៗ​ទាំងអស់ បង្អួច​ហាង​ទាំងអស់ អ្វីៗ​ត្រូវបាន​រាយប៉ាយ​ជុំវិញ​។ សូម​អរ​ព្រះ​គុណ​ព្រះ​ដែល​យើង​នៅ​មាន​ជីវិត ប៉ុន្តែ​ក្មេង​ស្រី​ដែល​លក់​នៅ​ទី​នោះ​បាន​នាត់បង់ជីវិតអស់​ហើយ»។

យោងតាមរូបភាពដែលបានចែកចាយដោយមន្ត្រីបានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានប្រមូលយកសាកសពចេញពីកម្ទេចកម្ទី និង ដឹកមនុស្សមួយចំនួនក្នុងចំណោមអ្នករបួសចំនួន ៣២ នាក់ យកទៅព្យាបាលឆ្លងកាត់រថយន្តដែលឆេះខ្លោច និង តូបកាសែត ដែលខ្ទេចជាបំណែកៗនៅក្នុងការផ្ទុះនេះ។

លោកហ្សេលេនស្គីបាននិយាយថា «គ្រប់គ្នាក្នុងពិភពលោកដែលនៅតែដោះស្រាយជាមួយអ្វីៗគ្រប់យ៉ាង រុស្ស៊ីបានត្រឹមតែព្រងើយកន្តើយនឹងការពិតនេះប៉ុណ្ណោះ ។ បិសាចសាហាវ។ ទុច្ចរិតព្រៃផ្សៃ។ អមនុស្សធម៌ជាទីបំផុត។ មិនមានអង្គភាពយោធា ត្រង់កន្លែងណាមួយនៅជិត កន្លែងកើតហេតុនោះទេ»។

សហភាពអឺរ៉ុបបានថ្កោលទោសការវាយប្រហារនេះ រួមជាមួយនឹង ការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីលើ វត្ថុស៊ីវិល ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ត្រូវនាត់បង់ជីវិត ឬ រងរបួសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការវាយប្រហារដោយចេតនាប្រឆាំងនឹងជនស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាម ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *