ភ្លើងឆេះសិប្បកម្មកែច្នៃកៅអី នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទាំងយប់

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ កើតឡើងនៅចំណុចសិប្បកម្មកែច្នៃកៅអី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ០៩និង៥០នាទីយប់ ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ចំពោះមូលហេតុកំពុងស្រាវជ្រាវ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសុខា វិសាល ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់សិប្បកម្ម។សំណង់ដែលឆេះសង់អំពីដែកប្រក់ស័ង្កសី មានទំហំ ១០ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យឆេះកនែ្លងស្តុបកៅអីកែចៃ្នអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤ឡាន និង រថយន្តជំនួយ៨គ្រឿងប្រើទឹកអស់៥គ្រឿង ហើយពន្លត់ចប់​ នៅម៉ោង ១១នឹង ៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *