ស្ត្រីម្នាក់បាត់បង់ជីវិត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ នៅមុខវត្តឫស្សីស្រស់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត(រត់បាត់)និងម៉ូតូ កើតឡើងនាថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង០៤និង៤២នាទីព្រឹក ត្រង់ចំណុចមុខវត្តឫស្សីស្រស់ លេីផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យស្រ្តីម្នាក់បាត់បង់ជីវិត ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P -1681 បេីកបរ​ដោយ​ឈ្មោះសិទ្ធី ចន្ទ័សុភា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជិះមានគ្នា០២នាក់ម្ដាយ ឈ្មោះ ព្រុំ អ៊ាង ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅជាមួយគ្នា បានបេីកបរលេីផ្លូវបេតុងទិសដៅពីជេីងទៅត្បូង ដេីម្បីទៅទិញបន្លែនៅផ្សារច្បារអំពៅ ។

លុះមកដល់ចំណុចខាងលើ ក៏មានរថយន្ដម៉ាកHighlander មួយគ្រឿង មិនចាំស្លាកលេខ ( កំពុងស្រាវជ្រាវបន្ត) បេីកតាមពីក្រោយម៉ូតូ ហេីយអ្នកបេីកបរម៉ូតូ បានបេីកអែបចូលកៀន ដេីម្បីឱ្យរថយន្ដទៅមុន តែរថយន្ដនោះមិនបានបេីកវ៉ាទៅមុនទេ ហេីយអ្នកបេីកបរម៉ូតូ ក៏បានបេីកទៅមុខបន្ដ ក៏ធ្លាក់ម្តាយពីលើម៉ូតូ ហើយរថយន្តកិនពីលើបាត់បង់ជីវិតតែម្ដង។ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រួចមកអ្នកបេីកបរ រថយន្តបានបេីករត់គេចចេញពីកន្លែងកេីតហេតុបាត់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ គឺអ្នកបេីកបរ រថយន្តបេីកបរ ខ្វះការប្រុងប្រយ័ត្ន។សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកធ្វេីបុណ្យប្រពៃណី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *