ភ្នំពេញ ៖ ដោយសារតែមានការតាំងចិត្ត និងការខិតខំ យ៉ាងយកចិត្តទុកដាក់ ទើបកើតមាន ទីតាំងមួយ ដ៏ធំស្គឹមស្គៃ ដែលអាចអនុញ្ញាត អោយបងប្អូន ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្បែរនោះ បានប្រកបនូវរបរផ្សេងៗនិងបានវិវត្តិន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រែក្លាយទៅជាទីតាំងមួយដ៏ល្អ សម្រាប់បងប្អូនមកគ្រប់ទិសទី ចូលទៅលេងកម្សាន្ត ដូចជាកន្លែងហាត់ប្រាណ ស្ដង់លក់ទិញទំនិញគ្រប់ប្រភេទ និងសាលារៀនសម្រាប់ បុត្រាបុត្រី ទទួលបានចំណេះដឹង និងការអប់រំ ។ នេះបើយោតាមការបញ្ជាក់ របស់លោក ឃិតឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ។
អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ បញ្ជាក់បន្ថែមថា ៖ ក្រៅពីនេះ ផ្សារ KC ក៏មានបើកជាប្រភេទ ផ្សារទំនើប ដាក់លក់ទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ មានទាំងផលិតផលក្នុងប្រទសនិងក្រៅប្រទេស មានគុណភាណខ្ពស់ ហើយក៏មានសាលប្រជុំ ដ៏ធំទូលាយសម្រាប់លោកអ្នកប្រារព្ធធ្វើពិធីផ្សេងៗ ដែលមានចំណតរថយន្ត ម៉ូតូ ប្រកបដោយសុវត្ថិភាពទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ។ ក្រុមហ៊ុន ចំរើន សម្បត្តិ មានដូចជាសំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត ៕ ដោយ ៖ គា សំណាង







