កំពុងគាស់តូបកាត់សក់លួចទ្រព្យសម្បត្តិ ប៉ូលិសមកដល់ល្មម

កណ្ដាល ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល នាថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ កំពុងល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ លុះដល់ចំណុចផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានប្រទះឃេីញជនសង្ស័យ ៣នាក់កំពុងគាស់តូបកាត់សក់ ក៏ឃាត់សុំត្រួតពិនិត្យរកឃេីញ ដែកសសៃកែច្នៃសម្រាប់ឆ្កឹះសោមួយ និង ទួណឺវីសមួយ ក៏នាំខ្លួនជនសង្ស័យទាំង០៣នាក់មកប៉ុស្តិ៍។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ០៣នាក់ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនរួមមាន ១-ឈ្មោះគល់ ថុន ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ៣ ជាអ្នកមើលផ្លូវ, ២-ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ជាអ្នកឆ្កឹញមេសោ និង ៣-ឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់-ខណ្ឌឫស្សីកែវ ជាអ្នករក្សាទុកវត្ថុតាងនិងមើលផ្លូវ(ទាំង ៣ នាក់ឃាត់ខ្លួន)និង៤-ឈ្មោះ សិទ្ធភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ អ្នកបើកផាស់អាប់យកទម្លាក់ ជាមេខ្លោង (គេចខ្លួន)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកចំនួន០១ទៀត ឈ្មោះ សិទ្ធ ជាអ្នកបើកផាសអាប់ដឹកចេញពីស្ទឹងមានជ័យ មកទម្លាក់នៅកន្លែងកើតហេតុ ហើយជនសង្ស័យឈ្មោះ សិទ្ធ ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាពលួច ។ ពួកខ្លួនបានធ្វើសកម្មភាពឆ្កឹះសោទ្វារតូបកាត់សក់របស់ជនរងគ្រោះបំណងលួចយកសម្ភារពិតប្រាកដមែនតែត្រូវបានជនរងគ្រោះឃេីញ ទាន់ក៏នាំគ្នាគេចខ្លួនហេីយត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្តង៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *