ហៅពេទ្យតាមភូមិ ដាក់សេរ៉ូម២កំប្លោក ស្រាប់តែធ្វើទុក្ខរហូតដាច់ខ្យល់

ភ្នំពេញ ​៖​ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយមានអការៈមិនស្រួលខ្លួន ( ឈឺសន្លាក់ជេីង ) ហៅគ្រូពេទ្យឯកជនមកពិនិត្យ រួចក៏ដាក់សេរ៉ូមអស់២កំផ្លោក ស្លាប់តែដាច់ខ្យល់ បង្កការភ្ញាក់ផ្អេីលកា លពីវេលាម៉ោង២រសៀល​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣​  នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ភ្នំពេញ ។ 

ជនរងគ្រោះឈ្មោះ វ៉ា​ ចាន់ណា​ ភេទប្រុសអាយុ៣៧ឆ្នាំ​ មានប្រពន្ធឈ្មោះកែវ​ សុផល​ អាយុ៣៧ឆ្នាំ​ មុខរបរលក់ចង្រឹត​ ស្នាក់នៅចំណុចកើតហេតុ ​មានស្រុកកំណេីតខេត្តកែវ ចំណែកគ្រូពេទ្យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះជា​ សុវណ្ណដា​ ភេទប្រុសអាយុ៣៥ឆ្នាំ​ ស្នាក់នៅភូមិកើតហេតុ ។ 

ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុ ប្តីរបស់គាត់ឈឺសន្លាក់ជេីង ពេលនោះក៏បានហៅគ្រូពេទ្យឯងជនខាងលើមកពិនិត្យ រួចក៏បានដាក់សេរ៉ូមមួយកំផ្លោក ពេលអស់មួយកំផ្លោកហេីយក៏ ដាក់បញ្ចូលមួយកំផ្លោកទៀតបាន មួយស្ទុះស្រាប់តែធ្វេីទុក្ខខ្លាំង ទើបដឹកតាមរថយន្តទៅមន្ទីរពេទ្យ​ សម្ភពនិងព្យាបាលមាតាអូឌឹម​ ពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា ប្ដីគាត់បានស្លាប់បាត់ទៅហេីយ។ 

ក្រោយមកក៏ដឹកសពមកតម្កល់ទុក នៅវត្តជម្ពូវ័ន និងរាយការណ៍ទៅសមត្ថកិ ច្ចដេីម្បីពិនិត្យកោសល្យវិច័យ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យខាងលេី ដេីម្បីសួរនាំ៕ ដោយ ៖ ពិសីសែនជ័យ

Leave a Reply

Your email address will not be published. Required fields are marked *