រថយន្តសាំងយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត និងរបួសជាច្រើននាក់

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុងបើកបរដោយមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាយប់ថ្ងៃទី២៤កញ្ញាឆ្នាំ២០២៣នេះ។

ប្រភពបឋមបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីចូលរួមក្នុងពិធីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺក បណ្ដាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតបានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលបាត់បង់ជីវិតមកលើគោក ស្វែងរកអត្តសញ្ញាណ ដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *