ផ្ទុះធុងខ្យល់ យីហោ«រាជសីហ៌» បណ្តាលឱ្យរងរបួសមនុស្ស៥នាក់

ភ្នំពេញ ៖ មានមនុស្សប្រុសស្រីនិងក្មេងតូច៥នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះធុងខ្យល់កំពុងដំឡើងលាន់ឮដូចគ្រាប់បែក កើតឡើងកាលវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចផ្ទះលេខP6 ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ទីតាង យីហោរាជសីហ៌ ឈ្មោះហួន ថារិទ្ធ  ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរដំឡើងកុងទ័រប្រេង រងរបួសធ្ងន់ និងអ្នករងរបួសចំនួន៤នាក់ទៀតស្រី ៣នាក់និងក្មេងតូចអាយុជាងមួយខួបបានរងរបួសមធ្យម ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឱ្យដឹងថា ដំបូងឡើយគាត់ឃើញគ្រួសារដែលកំពុងតែដំឡើង ធុងសម្រាប់បាញ់ប្រេង ផ្សារដាក់ធុងខ្យល់មិនប្រយ័ត្នបណ្ដាលឱ្យផ្ទះលាន់ឮដូចគ្រាប់បែក ប៉ើងទៅប៉ះដំបូលសំយាបស័ង្កសី និងខ្ទាតឆ្លងទៅផ្លូវផ្ទះទល់មុខបណ្ដាលឱ្យផ្លាកប៉ាណូបែកកញ្ចក់អស់មួយផ្ទាំងនិងបែកកញ្ចក់រាយប៉ាយពេញផ្ទះ ព្រមទាំងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ក្នុងនោះរងរបួសធ្ងន់ក្មេងអាយុជាងមួយខួបផងដែរ។

ភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នាដឹកអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *