ឃាត់បុរសម្នាក់ លួងលោមក្មេងស្រី អាយុ១៣ឆ្នាំរួមភេទ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤កញ្ញាឆ្នាំ២០២៣ បន្ទាប់ពីបានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំរួមភេទ នៅផ្ទះសំណាក់៨៥ នរាបូទិច ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី ២៨សីហាឆ្នាំ២០២៣ វេលាម៉ោង០៣រំលងអធ្រាត្រ ក្រោយពីដឹងថា «អាចមានផ្ទៃពោះ»។

សមត្ថកិច្ចនិយាយថា ក្មេងរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅភូមិឫស្សីស្រស់សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល ៦ខែ ក្នុងឆ្នាំ២០២១ ពីបទ«រំលោភលើទំនុកចិត្ត»។

សមត្ថកិច្ចបម្តថា មុនពេលកើតហេតុក្មេងរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នា។ រហូតដល់ថ្ងៃទី២៨សីហាឆ្នាំ២០២៣ ម៉ោង០៣រំលងអធ្រាត្រ ជនសង្ស័យ និងកុមារីរងគ្រោះនាំគ្នាជិះម៉ូតូដើរលេង រួចចូលដេកនៅផ្ទះសំណាក់៨៥ នរាបូទិច ពេលនោះជនសង្ស័យ និងកុមារីរងគ្រោះបាន ព្រមព្រៀងរួមភេទជាមួយគ្នាបានសម្រេចម្តង។ 

លុះដល់ព្រឹកថ្ងៃទី ២៤កញ្ញាឆ្នាំ២០២៣ ក្មេងរងគ្រោះមានអាការៈមិនស្រួលខ្លួនដឹងថា«មានផ្ទៃពោះ»ក៏ប្រាប់ម្តាយពីរឿងហេតុខាងលើ រួចម្តាយក៏នាំកុមារីរងគ្រោះមករាយការណ៍ប្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង៣រសៀល ថ្ងៃដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនង្ស័យនៅភូមិអូរ អណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *