យុវជន២នាក់លង់ទឹកស្ទឹង នៅស្រុកថ្មបាំង

កោះកុង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ស្វែងរក​សាក​សព​យុវជន​ ២​ នាក់​ ដែលជា​ភ្ញៀវ​ទេសចរ​ ដែលបាន​បាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ ៥​​ល្ងាច​ នៅចំណុចទឹកស្ទឹងជំរំសត្វភេ ស្ថិតក្នុងភូមិកំលត ឃុំជីផាតស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះរួមមាន ១-ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និង ២-ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។

យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពី លោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាត ព្រមទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា «សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ»។ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី ហៅវត្តជីផាត រង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *