ព្រោះតែសង្សារបែកចិត្ត យុវជនវ័យក្មេងម្នាក់ ជិះម៉ូតូមួយគ្រឿង ឡើងលើស្ពានជ្រោយចង្វារ

ភ្នំពេញ ​៖​ យុវជនម្នាក់តូច​ចិត្ត​សង្សារ​បែកចិត្តទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី​ ក៏តូចចិត្ត​ជិះ​ម៉ូតូ​មកអង្គុយយំនៅស្ពានជ្រោយចង្វារ ​ប៉ុនប៉ង​លោតចូលក្នុង​ទឹក​ទន្លេ​ ត្រូវ​បានប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់​ជាប់​នាំមកកាន់ប៉ុស្តិ៍នគបាលជ្រោយ​ចង្វារ​ កាលពី​វេលាម៉ោង​៨និង២០នាទី​ព្រឹក​  ថ្ងៃ​ទី​២៥​ កញ្ញា​ឆ្នាំ២០២៣​ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹងថា​ យុវជន​ដែលប៉ុនប៉ង​លោត​ទឹក​បញ្ចប់​ជីវិត​ខ្លួន​នោះ​មិនប្រាប់ពីអត្តសញ្ញាដល់សមត្ថកិច្ចឡេីយ​ បេីមេីលតាមលិខិតបណ្តាំយុវជននោះមាន​ឈ្មោះថា​  «ស៉ី​ ធូ​»អាយុ​ប្រហែល​១៧ឆ្នាំ​  ។ 

ប្រភពបន្តថា មុន​កេីត​ហេតុ​ គេឃើញ​យុវជន​រូប​នោះ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ប៊ីត​ ពណ៌ស​ លាយ​ខៀវ​  ពាក់​ស្លាក​ភ្នំពេញ​1KG-9556  ធ្វេីដំណេីរឡេីងស្ពានជ្រោយ​ ទិសដៅ​ពី​លិច​ទៅ​កេីត​ ។ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្ដាល​ស្ពាន​ ក៏​ឈប់​ម៉ូតូ​អង្គុយ​យំ។   

ភ្លាមៗ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​មករាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំ​ការ​នៅ​រង្វង់​មូល​កួច​កាណុង​ ។ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​សេចក្ដី​រាយការណ៍​ក៏ឡេីង​ទៅ​មេីល​ប្រទះឃើញ​យុវជន​នោះ​ អង្គុយ​យំ​ក្នុង​ដៃ​មាន​កាន់​លិខិត​បណ្តាំ​មួយ​ច្បាប់​ ផ្តាំ​ទៅ​ យុវតី​ឈ្មោះ​« អូន​ណា»បន្ទាប់មកសមត្ថកិច្ច ក៏ឃាត់យុវជននោះ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា​រដេីម្បី​ទំនាក់ទំនង​រកសាច់ញាតិមកទទួល​ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *