ឆក់កាបូបបានហើយ ជិះរត់ទៅបុកគេ ដួលបាត់ដង្ហើមខ្លួនឯង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបាត់បង់ជីវិត ខណៈឆក់កាបូបលុយគេបានហើយ ព្យាយាមជិះរត់ទៅបុកម៉ូតូ២គ្រឿងបណ្ដាលឱ្យដូលបោកនឹងថ្នល់ ស្លាប់ភ្លាមៗ នៅវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណ វ័យប្រហែល៣០ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JA-5458 ។ឯស្ត្រីរងគ្រោះមានឈ្មោះ សាំង​ នីតា​ អាយុ៣៤ឆ្នាំ​ មុខរបរជាអ្នកគ្រូពេទ្យ បំរេីរការងារនៅមន្ទីពេទ្យកុមាជាតិ ជិះម៉ូតូម៉ាកហុងដា ។ 

ស្រ្តីរងគ្រោះនិយាយថា មុនពេលកេីតហេតុ ស្ត្រីរងគ្រោះធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ដល់ស្ពានអាកាសចោមចៅ ក៏ត្រូវបានជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូម្នាក់ឯង ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ឆក់កាបូបបានសម្រេចហើយព្យាយាម ជិះរត់គេចខ្លួន ។ ជនសង្ស័យបានជិះបត់ឆ្វេងឆ្លងផ្លូវ ទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ និងជនរងគ្រោះពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែង យកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ចោមចៅទី៣ និងជនសង្ស័យដែលបាត់ដង្ហើម បានយកទៅតម្កល់ទុក ដើម្បីស្វែងរកក្រុមគ្រួសារ មកទទួលសពយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ (ដោយ ៖ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *