អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកថវិកាជូនពលរដ្ឋខ្វះខាត កំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា

ព្រះវិហារ ៖ ដោយអនុវត្តតាមការណែនាំ របស់ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣ អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត សាខាខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរឃុំស្រអែម នាំយកអំណោយមួយចំនួន ជូនពលរដ្ឋខ្វះខាត កំពុងសម្រាកព្យាបាលជឱងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ។

លោក ស្រី ចែន មូលីកា អនុប្រធានអនុសាខា បានមានប្រសាសន៍ថា ដោយទទួលបានការអនុញាត ពីលោក មុត ភិសិទ្ធនា ប្រធានសាខាខេត្តព្រះវិហារ លោក ឆេង សុខម៉េង  ប្រធានអនុសាខាស្រុកជាំក្សាន្ត បានចាត់លោកស្រី និងសហការី អមដំណើរដោយលោក ប៊ុន ទៀង តំណាងលោក ព្រុំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់ រួមជាមួយនិងលោក ង៉ែត សុផល ជំទប់ទី១ ឃុំស្រអែម តំណាងលោកប្រាក់ ភី មេឃុំស្រអែម បាននាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនលោកស្រី អែម ស្រីនិច អាយុ១៩ឆ្នាំ រស់នៅភូមិ បង្គោល៨ ឃុំ ស្រអែម ស្រុក ជាំក្សាន្តខេត្តព្រះវិហារ ដែលកំពុងសម្រាកវះកាត់សម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ដែលត្រូវជាបងស្រីបង្កើត កញ្ញាអែម ស្រីណាត សមាជិកាសមាគមរាជសីហ៍។ 

អំណោយនាពេលនោះរួមមាន ទឹកផ្លែឈើ ១កេស ,ទឹកសុទ្ធវីតាល់ ២កេស និងថវិកា ៦៧០០០០រៀល ( ហុកសិបប្រាំពីរមុឺនរៀលគត់ ) ។ថវិកាទាំងនេះបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ និងអាជ្ញាធរឃុំ មានដូចជា ៖ ១. លោក ហួត សម្បត្តិ ៦ម៉ឺនរៀល ,២. លោក ឆេង សុខម៉េង ២០មុឺនរៀល ,៣. លោក ព្រុំសុវិជ្ជា ៤ម៉ឺនរៀល ,៤. លោកស្រី ចែន ម៉ូលីកា ៤០០០០រៀល ,៥. លោក ពា ពិសាល អនុប្រធានផ្នែកយុវជនខេត្តកណ្តាល ៤ម៉ឺនរៀល ,៦. លោក ប៊ុន ទៀង ៥ម៉ឺនរៀល ,៧. លោក យស ហៃសុករ៉ា ៤ម៉ឺនរៀល ,៨. លោក គាសំណាង ប្រធានអនុសាខាខណ្ឌពោធិ៍សែនជ័យ ៨ម៉ឺនរៀល ,៩. លោក ផៃ វណ្ណា អនុប្រធានស្រុកមុខកំពូល ៨ម៉ឺនរៀល ,១០.លោក ប្រាក់ ភី មេឃុំស្រអែម ១០ម៉ឺនរៀល ,១១.លោកស្រី រី មុំ ២ម៉ឺនរៀល និង ១២.លោក ទ្រី ពិសិដ្ឋ៤ម៉ឺនរៀល ។

គ្រួសារលោកស្រី អែមស្រីនិច សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមរាជសីហ៍ និង អាជ្ញាធរឃុំស្រអែម ដែលបានគិតគូរពីសុខទុក្ខក្រុមគ្រួសារលោកស្រី ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕ ( អត្ថបទ ៖ យស ហៃសុករ៉ា និង រូបភាព ៖ ទ្រីពិសិដ្ឋ )

Leave a Reply

Your email address will not be published. Required fields are marked *