ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា នៅវត្តអង្គតាម៉ិញ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោក លោកស្រី កញ្ញា ជាមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា វត្តអង្គសេរីសោភា ហៅវត្តអង្គតាម៉ិញ នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ស ជូនទៅដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧ សណ្តាន។  ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ ជូនកុសលផលបុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី៣ នេះផងដែរ។ 

សូមអនុមោទនាកុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

សូមជម្រាបថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌភ្ជុំបិណ្ឌ ដែលមានអត្ថន័យក្នុងព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា  ជាពិធីបុណ្យមួយ ដើម្បីឧទ្ទិសដល់បុព្វការីជន ដែលមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោចខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន ញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅ និងដើម្បីលុបលាងនៅអំពើបាបកំហុសទាំងឡាយ ដែលធ្លាប់បានប្រព្រឹត្តិផងដែរ ៕(ដោយ ៖ អាចារ្យមាស)

Leave a Reply

Your email address will not be published. Required fields are marked *