ឃាត់បុរស៤នាក់ កំពុងចំតិតចំតូងបាញ់អាប៉ោង

កណ្តាល ៖ ជនសង្ស័យ៤នាក់ចំណោមច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា  ឆ្នាំ២០២៣ វេលា​ម៉ោង១និង៤០ នាទី​រសៀលពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់ប្រភេទបាញ់អាប៉ោង នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ  ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ។ 

សមត្ថកិច្ចនិយាយថា ជនសង្ស័យ​៤នាក់​រួមមាន ១-ឈ្មោះកុច ម៉ាច ភេទ​ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិជ្រោយដង  ឃុំសំរោងធំ, ២-ឈ្មោះភុម កុយ ភេទ​ប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបចុ្ចប្បន្នខេត្តកំពង់ចាម ស្នាក់នៅបណ្តោះភូមិព្រែកតាកែវ២ ឃុំសំរោងធំ ,៣-ឈ្មោះដួង សុខុម ភេទ​ប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិវត្តជន មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ  និង៤-ឈ្មោះផល សំណាង ភេទ​ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតាកែវ២ ឃុំសំរោងធំ  ស្រុកកៀនស្វាយ  និងដកហូតវត្ថុតាងមួយចំនួនធំ ។

សមត្ថកិច្ចបន្តថា ខណៈកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ បានចេញល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ក៏ប្រទះឃើញមុខសញ្ញាមួយក្រុម កំពុងលេងល្បែងស៊ីសងប្រភេួអាប៉ោង ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុក ក៏ចុះចុះបង្រ្កាបឃាត់មុខសញ្ញា៤នាក់ និងមួយចំនួនទៀតរត់គេចខ្លួន ។

បន្ទាប់ពីសាកសួររួច នគរបាលជំនាញសុំគោលការណ៍ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *