ផ្សាដំបូលមិនប្រយ័ត្ន ប៉ះចំខ្សែកាប ភ្លើងបីខ្សែឆក់ធ្លាក់មកដី

កំពង់ឆ្នាំង ៖ មានករណីមនុស្សឆក់ខ្សែភ្លើងម្នាក់ ធ្លាក់មកដីរងរបួស កើតឡើងនាថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក នៅចំណុចភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះភឿន ភឹម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះធំ ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ មូលហេតុ ឡើងទៅលើដំបូលផ្ទះដើម្បីផ្សាដំបូល មិនប្រយ័ត្ន ក៏ប៉ះចំខ្សែកាបភ្លើងបីខ្សែរបស់បង្គោលភ្លើងធំ(ខ្សែកាបមេ)នៅពីខាងលើ បណា្ដលឲ្យឆក់ធ្លាក់ពីលើផ្ទះមកដីរបួសតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *