មនុស្ស១១២នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារលើ សាលាយោធារបស់ស៊ីរីក្នុងអំឡុងពិធីប្រគល់សញ្ញាបត្រ

បរទេស ៖ មានការវាយប្រហារដោយដ្រូន ទៅលើសាលាយោធាស៊ីរីដោយ អង្គការភេរវករ បានបណ្តាលឱកយមនុស្ស ១១២ នាក់នាត់បង់ជីវិត រួមទាំងជនស៊ីវិល ២១ នាក់ផង បានកើតឡើងកាលពីថ្ងៃទី៥តុលាឆ្នាំ២០២៣ម្សិលមិញ ។

សូមបញ្ជាក់ថា ការវាយប្រហារដ៏ធំបំផុតមួយមិនធ្លាប់មាន ប្រឆាំងនឹងស្ថាប័នកងទ័ពស៊ីរី ហើយមិនធ្លាប់មានពីមុនមកក្នុងការប្រើប្រាស់ដ្រូន ដែលបំពាក់អាវុធនៅក្នុងប្រទេសដែលប្រឈមមុខនឹងសង្គ្រាមស៊ីវិលរយៈពេល ១២ ឆ្នាំកន្លងមក។

ក្រសួងការពារជាតិស៊ីរីបាននិយាយថា «ជនស៊ីវិលនិងបុគ្គលិកយោធាត្រូវបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារលើសាលាយោធានៅខេត្តហូម (Homs) ភាគកណ្តាល ដោយក្រុមភេរវករ ដែលបានប្រើប្រាស់ដ្រូន»។

ចំពោះការវាយឆ្មក់តាមអាកាសរបស់តួកគីនៅភាគឦសានដែលកាន់កាប់ដោយជនជាតិឃឺដ របស់ប្រទេសស៊ីរី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់បាត់បង់ជីវិត, នេះបើយោងតាមកងកម្លាំងឃឺដ បន្ទាប់ពីរដ្ឋាភិបាលក្រុងអង់ការ៉ា បានគំរាមសងសឹកចំពោះការវាយប្រហារដោយគ្រាប់បែកមួយ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បាននិយាយថា«នៅទីក្រុងហូមភាគកណ្តាល អង្គការភេរវករប្រដាប់អាវុធ បានកំណត់គោលដៅលើ ក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីនៃសាលាយោធា»។

ចំណែកអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី ដែល​ជា​អ្នក​ឃ្លាំ​មើល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រាយការណ៍​ថា«អ្នក​បាត់បង់ជីវិតចំនួន ១១២ នាក់ ក្នុង​នោះ​មាន​ជន​ស៊ីវិល ២១ នាក់ និង ១១ នាក់​ជា​ស្ត្រីនិង​កុមារី ហើយមានមនុស្សយ៉ាងហោចណាស់ ១២០ នាក់បានរងរបួស»។

លោក ហាសសាន់ អាល់ ហ្គោបាស (Hassan al-Ghobash) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ចំនួនអ្នកបាត់បង់ជីវិតទាបជាងនេះ ដោយប្រាប់ទូរទស្សន៍រដ្ឋថា «ចំនួនអ្នកបាត់បង់ជីវិតបឋមគឺ ៨០ នាក់ រួមទាំងស្ត្រី ៦ នាក់ និងកុមារ ៦ នាក់ និងប្រហែល ២៤០ នាក់ទៀតរងរបួស»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *