ម៉ូតូ២គ្រឿងបើកបុកគ្នារបួសពីរនាក់ ស្រាប់តែមានរថយន្តTOYOTA TUNDRA មកបុកម៉ូតូ SUZUKI LETS អូសជាច្រើនម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់និងស្ត្រីម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូម៉ាកហុងដាឌ្រីម បុកម៉ូតូ SUZUKI LETS បណ្ដាលឱ្យបុរសម្នាក់ទៀតរងរបួសស្រាល ហើយភ្លាមៗក៏មានរថយន្ត TUNDRAបើកបរដោយបុរសចិន បើកមកពីក្រោយបុកម៉ូតូSUZUKI LETS អូសជាច្រើនម៉ែត្ររងការខូចខាត កើតឡើងកាលវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចមុខវត្តទឹកថ្លា  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញម៉ូតូ SUZUKI LETS ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HQ- 5650 បើកបរដោយបុរសម្នាក់ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1JX-4032 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតមកពីក្រោយបានបុកបុកម៉ូតូ SUZUKI LETS ពេញទំហឹងបណ្ដាលឲ្យដួលរងរបួសខាងម៉ូតូហុងដា របួសបុរសស្ត្រី២នាក់ ។ ចំណែកឯកអ្នកជិះម៉ូតូ SUZUKI LETS រងរបួសស្រាលបុរសម្នាក់។

ភ្លាមៗក៏មានរថយន្តម៉ាកធុនត្រា ពណ៌ស ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខភ្នំពេញ2O-9456 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច យ៉ាងលឿនបានមកបុកម៉ូតូ SUZUKI LETSអូសជាច្រើនម៉ែត្របណ្ដាលឱ្យរងការខូចខាតមើលលែងចង់យល់ ,ភ្លាមៗក៏មានរថយន្តសាមុយមកដឹកជនរងគ្រោះទាំង២នាក់ទៅមន្ទីរពេទ្យ ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុធ្វើការរវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *