ឃាត់បុរសម្នាក់ ពីបទ រំលោភសេពសន្ថវៈ នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភសេពសន្ថវៈ បានសម្រេច នៅចំណុចផ្លូវ២៩៧(ចម្ការខ្នុរ)ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សមត្ថកិច្ចនិយាយថា ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ ភូមិ០១ សង្កាត់ស្មាច់មានជ័យ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៣។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ហឿង វណ្ណៈភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជ័យ ពីបទ រំលោសេពសន្ថវៈ(បានសម្រេចមួយលើក) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទីយប់ នៅចំណុចផ្លូវ២៩៧(ចម្ការខ្នុរ)ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ។

បន្ទាប់មកកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ចុះស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះចាំចំការ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ ចំនួន ០១គ្រឿង។


បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *