ទៅវត្តបុណ្យ​ភ្ជុំបិណ្ឌ​ មិននាំគ្នាធ្វើបុណ្យ ប្រឹងវាយតប់ ឥឡូវជាប់ទោស

កំពង់ស្ពឺ ៖ ក្រុមការងារ​ប្រតិកម្មរហ័ស​ ស្នងការ​ដ្ឋាន​នគរបាលខេ ត្ដ​ទទួល​បាន​ព័ត៌មា​ន​តាម បណ្ដា​ញ​សង្គម​ tik tok កាល​ពីថៃ្ងទី​១២​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចវត្តសុច័ន្ទគីរី​(​ហៅ​វត្តភ្នំចាស់)​ ស្ថិត​នៅ​ភូមិមនោរ​ម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេ​ត​នា បង្កឡេីង​ដោយក្មេងទំនើង​មួយក្រុម ធ្វើ​សក​ម្មភាពដេញវាយគ្នា កាប់បំផ្លាញម៉ូតូជនរងគ្រោះ​ រួចនាំគ្នាជិះម៉ូតូគេច​ខ្លួនបាត់អស់ ។

ដោយទទួល​បាន​បទបញ្ជា​ និងការចង្អុ​លណែ​នាំ ពី​លោកឧត្ដ​ម​សេ​នីយ៍ទោ​ សម​ សាមួន​ ស្នងការ​ ន​គ​របាលខេត្ដ​កំពង់ស្ពឺ​ ជំនាញព្រហ្មទណ្ឌខេត្ដ​ ដឹកនាំ​ចុះ​ស​ហការស្រាវជ្រាវ​ ឈានទៅកំ​ណត់​បានមុខស​ញ្ញា​ពា​ក់ព័ន្ធ​ ឃាត់សង្ស័យបាន​ ចំនួន​ ៤នាក់ក្នុងចំណោម១០នាក់​ នៅថ្ងៃទី១៥និង១៦ ខែតុលា ។ 

យោង​តាម​ចម្លេីយ​ជនសង្ស័យ​បាន​ប្រាប់​ថា បក្ខពួករបស់ខ្លួនមានច្រេីន ​ប៉ុន្តែ​ដោយសារតែឃេីញ ព័ត៌មានតា​មបណ្ដាញសង្គម​ tik tok បានរត់​គេ​ចខ្លួនពួនសម្ងំលាក់ខ្លួនពីការតាមចាប់​របស់​សមត្ថកិច្ច​ ក្នុងនោះ​មានចំនួន​០៦នាក់ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ បានកសាងសំណុំ​រឿង​ បញ្ជូន​ទៅ​តុលាការ​ ចំណាក

​នីតិវិធី​បន្ដ​ រីឯ​បក្ខពួក​សេសសល់​ជំនា​ញ​បន្ដសហការ​ស្រាវជ្រាវ​និងស្នេីសុំ​ដីកាតុលាការ​តាមប្រមាញ់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *