រថយន្តបុកជាមួយម៉ូតូ របួសធ្ងន់២នាក់ នៅស្រុកជលគិរី

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្ស ២នាក់រងរបួស កើតឡើងនាថ្ងៃចន្ទទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០ នាទីព្រឹក នៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-0812 អ្នកបើកបរឈ្មោះ មុំ សុផា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកឡានដឹកទំនិញ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។

លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកពៀរ ជាមួយម៉ូតូមួយគ្រឿង ម៉ាក BEAT C125 ពណ៌ក្រហមលាយសពាក់ស្លាកលេខ កំពង់ឆ្នាំង 1K-1420 បើកបរដោយឈ្មោះ ពៅ ស្រីណុច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងអ្នករួមដំណើរជាមួយ ឈ្មោះ ខឿន ស្រីលីន ភេទស្រីអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកបរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ក្នុងល្បឿនលឿន ក្នុងដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឱកយអ្នកបើកម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំង ជំនាញចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែងហើយបានប្រគល់អ្នករងរបួសឲ្យក្រុមគ្រួសារយកទៅសង្គ្រោះនៅមណ្ឌលសុខភាព។វត្ថុតាង ចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *