បុរសម្នាក់គាំងបេះដូង ខណៈឃើញភ្លើងឆេះផ្ទះ ក្បែរផ្ទះគាត់

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយ​កន្លែងកើតឡើងនៅចំណុច ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យកើតឡើងនាវេលាម៉ោង​០៩និង១៥នាទីព្រឹក ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣បណ្តាលឱ្យឆេះផ្ទះមួយខ្នង ស្រាប់តែមានបុរសម្នាក់នៅផ្ទះក្បែរនោះឃើញភ្លើង គាំងបេះដូងតែម្តង ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះនៅ ណាវិន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ។ ផ្ទះដែលឆេះសង់អំពីឈើលើថ្មក្រោម មានទំហំ០៨ម៉ែត្រគុណនឹង១២ម៉ែត្រ រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ មូលហេតុឆ្លងចរន្តអគ្គិសនី ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង២៤ម៉ែត្រគូបហើយមានរថយន្តជំនួយ កងរាជអាវុធហត្ថចំនួន ០២គ្រឿង,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងនិងរថយន្តទីក្រុងនរាចំនួន ០១គ្រឿង បានពន្លត់ចប់​នៅម៉ោង ១០ព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

ខណៈពេលនោះក៏មានបុរសម្នាក់ភិតភ័យក៏គាំងបេះដូងបាត់បង់ជីវិតដោយឃើញភ្លើងឆេះផ្ទះអ្នកជិតខាង ។

ប្រភពបានឱ្យដឹងថា ខណៈអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ បណ្តាលឱ្យបុរសម្នាក់រស់នៅជិតខាងភ័យស្លន់ស្លោដួលសន្លប់​ដឹកយកទៅកាន់មន្ទីរពេទ្យ​ភ្លាមៗ​ តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតនៅតាមផ្លូវ មុនបញ្ជូនទៅដល់មន្ទីរពេទ្យ ៕ (ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *