បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារ២ជាន់ ដោយសារមានវិបត្តិគ្រួសារ

កោះកុង ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារ២ជាន់កម្ពស់៧ម៉ែត្របណ្តាលឱ្យបាត់បង់ជីវិត កើតឡើងនាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ៣០ នាទី នៅចំណុចក្រុមហ៊ុនញូញៀន ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង ។

សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក ជា សារិន ស្នងការរង បានដឹកនាំកម្លាំងបច្ចេកវិទ្យាសាស្ត្រ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះពិនិត្យសាកសព ជនជាតិចិនម្នាក់ ដែលលោតធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអគារ២ជាន់កម្ពស់៧ម៉ែត្រ នៅចំណុចក្រុមហ៊ុនញូញៀន ស្ថិតនៅស្រុកគីរីសាគរ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចនិយាយថា សពជនជាតិចិនឈ្មោះ GIN MING ភេទប្រុស អាយុ១៩ឆ្នាំ។ក្រោយមកក្រុមហ៊ុនបានដឹកសពមកតម្កល់ទុក នៅវត្តអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

បើតាមការសន្និដ្ឋាន «សពពិតជាស្លាប់ដោយធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើអគារ២ជាន់កម្ពស់៧ម៉ែត្រពិតបា្រកដមែន,មូលហេតុ មានវិបត្តិគ្រួសារ»៕

Leave a Reply

Your email address will not be published. Required fields are marked *