ឃាត់ស្ត្រីម្នាក់ចេញសែកស្អុយ នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ នគរបាលផ្នែកយុត្តិធម៌ ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនស្ត្រីម្នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល នៅចំណុចភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទចេញសែកស្អុយ ។

សមត្ថកិច្ចនិយាយថា នគរបាលផ្នែកជំនាញព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រិន្ធ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានប្តឹងទៅលើឈ្មោះ ស៊ុនចាន់តារា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ។

សមត្ថកិច្ចបន្តថា ពាក្យបណ្តឹងខាងលើក្នុងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលមិនអាចជួញដូរបាន គឺចេញមូលប្បទានប័ត្រឬចេញសែកស្អុយ ចំនួនប្រាក់ចំនួន៦,០០០$ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅរបស់ធនាគាអេសុីលីដាដោយគ្មានសាច់ប្រាក់។

បច្ចុប្បន្នករណីនេះនគរបាលផ្នែកជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *