ឆក់ខ្សែកមាសបានសម្រេចហើយ,តែរត់មិនរួច

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះបង្ក្រាបឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកខ្សែកមាសទម្ងន់៥ជី នៅចំណុចមុខអ៉ីម៉ាន់នីវេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៦ និង ២០នាទីព្រឹក។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ ។

វត្ថុតាងចាប់យកមាន ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2022 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-3771 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់និងខ្សែកមាស១ខ្សែមានទម្ងន់៥ជី ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះឆក់យក បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

បច្ចប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *