នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងខុនដូកម្ពស់១៥ជាន់ ឈ្មោះ «WOW NOW» សង្ស័យថតរឿង «អាសអាភាស» នៅជាន់ទី៩

ភ្នំពេញ ៖ មានជនជាតិបរទេសជាច្រើននាក់ មានស្រីមានប្រុសត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនយកទៅសួរនាំនិងបន្តតាមនីតិវិធី កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតការ៉ាសសាំងតូតាល់ ប្រហែល១០០ ម៉ែត្រ តាមបណ្ដោយផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ប្រភពពីសន្តិសុខដែលយាមការនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើក៏ស្រាប់តែមានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុនេះតែម្ដងហើយក៏ឃើញជនជាតិចិនម្នាក់ចេញពីជណ្តើរយន្តបម្រុងនឹងឡើងជិះរថយន្តស្រាប់តែសមត្ថកិច្ចស្ទុះទៅចាប់ គ្រាករុញចូលក្នុងជណ្ដើរយន្តឱ្យនាំខ្លួនទៅជាន់ទី៩ ក្នុងខុនដូឈ្មោះ«WOW NOW»ជាកន្លែងថតអារឿង«អាសអាភាស»។

ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនដែលថតរឿងអាសអាភាសនោះគឺជួលខុនដូនេះមានចំនួន៣ជាន់គឺជាន់ទី៨ជាន់ទី៩និងជាន់ទី១០ ដែលមានកម្ពស់ទាំងអស់១៥ ជាន់ ។ ចំណែកឯជាន់ទី៩ជាកន្លែងថតរឿងអាសអាភាស។ 

សមត្ថកិច្ចបានធ្វើការបង្ក្រាបរឿងថតអាសអាភាសជាច្រើនម៉ោងទើបប្រមូលយកវត្ថុតាងដាក់ក្នុងរថយន្តបើកចេញជាបន្តបន្ទាប់ ព្រមទាំងមាំមនុស្សប្រុសស្រីជាច្រើននាក់ យកទៅសួរនាំនិងបន្តតាមនីតិវិធីនៃច្បាប់ ៕ (ដោយ ៖ ធ្នូជ័យ) 

Leave a Reply

Your email address will not be published. Required fields are marked *