ឃុំខ្លួនបុរសម្នាក់បើកលេងល្បែងប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់

កំពង់ចាម​ ៖​ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បាននាំទៅឃុំខ្លួននៅបន្ធនាគារខេត្ត តាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធបើកលេងល្បែងប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សយ ផានិត ហៅម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ តាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

មន្ត្រីដដែលបន្តថា ការឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១៨៩០ ឃ .ខ ចុះថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តកំពង់ចាម ចេញដោយ ឯកឧត្តម សួស ឡា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទ «បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់»( ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ ) ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *