លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យតាមទីតាំងការដ្ឋានក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោក ថេង សុថុល បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលតាមការដ្ឋាន ផ្លាស់ប្ដូរប្រព័ន្ធលូរនិងការដ្ឋានផ្លាស់ប្ដូរការរ៉ូឡា តាមចិញ្ចឹមផ្លូវ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ការចុះត្រួតពិនិត្យមើលការដ្ឋាននេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស និងផ្លូវលេខ១៣៩ ក្នុងមូលដ្ឋានខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថាការចុះត្រួតពិនិត្យមើលការដ្ឋាន នៅថ្ងៃនេះគឺបានដើម្បីមើលថាតើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុន ឲ្យមានលក្ខណះបច្ចេកទេសត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត។

បន្ថែមទៀតនោះលោកអភិបាលបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវដែលមានការដ្ឋានសូមចិត្តប្រជាពលរដ្ឋព្រោះក្នុងការដ្ឋានតែងតែមានការប៉ះពាល់ដល់ការធ្វើដំណើរប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ។ដូច្នេះលោកអភិបាលបានសំណូមពរនិងសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងរយៈពេលការដ្ឋានកំពុងតែដំណើរការនេះផងដែរ។

ជាចុងក្រោយលោកអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវចុះត្រួតពិនិត្យតាមការរដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ដើម្បីពិនិត្យថាមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *