ក្រាមសថ្លា១០កញ្ចប់ថង់តូច និងជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីជួញដូរ ដោយខុសច្បាប់ ក្រាមសថ្លា១០កញ្ចប់ថង់តូច ។ការឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្ថិតភូមិដើមចាន់ សង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង សុភី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានបានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិច្បារអំពៅទី ២ បានល្បាតក្នុងមូលដ្ឋាន ជាប្រចាំលុះមកដល់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងឈរនៅលើចិញ្ចើមផ្លូវ ដោយមើលទៅមានការសង្ស័យ សមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យ ក៏រកឃើញ ក្រាមសថ្លា ចំនួន១០កញ្ចប់ថង់តូច សមត្ថកិច្ចក៏ឃាត់បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៏ច្បារអំពៅទី០២ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការកសាងសំណុំរឿងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *