រថយន្តដឹកឥដ្ឋ បើកចុះស្ពានខ្សែកាបឫស្សីកែវ ទាញចង្កូតបុករបាំងថ្មខណ្ឌចែកទ្រូវផ្លូវ

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង អ្នកបើកបរ អះអាងថា ជាន់ហ្វ្រាំងមិនស៊ី ហើយទាញចង្កូតមកបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់៣កង់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់បុកអ្នកដំណើរដែលកំពុងតែឈប់ស្តុប។

 ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០ នាទី ថ្ងៃត្រង់ទី០២ខែវិឆ្ឆិកាឆ្នាំ២០២៣ នៅលើស្ពានខ្សែកាបឫស្សីកែវត្រើយខាងលិច ស្ថិតនៅសង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពនិយាយថា រថយន្តបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1227 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រួមដំណើរជាមួយកម្មករ ៣នាក់ ។

បើតាមសាក្សីបានឱ្យដឹងថា ដំបូងគេឃើញរថយន្តដឹកឥដ្ឋខាងលើ បានធ្វើដំណើរ ឆ្លងស្ពានខ្សែកាបឫស្សីកែវ ពីទិសខាងកើតទៅលិច ,ពេលចុះពីមកដល់គល់ស្ពាន ស្រាប់តែ រថយន្តរេចង្កូតទៅឆ្វេងដៃ បុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវពេញទំហំបណ្តាលឱ្យបាក់ខ្ទេចចេញចំនួន៣កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខ តែម្តង។

តាមអ្នកបើកបរបានឱ្យដឹងថា មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ដោយសារតែ រថយន្តជាន់ហ្វ្រាំងមិនស៊ី និងខ្លាចបុកយានយន្តដែលកំពុងតែឈប់ស្តុប នៅពីមុខ គាត់ក៏បានបង្ខំចិត្តទាញចង្កូច បុករបាំងថ្មខណ្ឌចែកទ្រូវផ្លូវដើម្បីបញ្ជៀសគ្នោះថ្នាក់តែម្តង។

បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់រថយន្ត ក៏បានហៅរថយន្តស្ទួច មកតម្រង់របាំងថ្មឡើងវិញ ហើយរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកសិនដើម្បីដោះស្រាយសងការខូចខាត៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *