នគរបាលស្រុកកៀនស្វាយបង្ហាញមុខបុរសម្នាក់ ជាមួយថ្នាំញៀន៥៤កញ្ចប់

កណ្តាល ៖ នគរបាលស្រុកកៀនស្វាយបានបង្ហាញមុខជនសង្ស័យម្នាក់ នាថ្ងៃទី២វិច្ឆិកានេះ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ៣១តុលាឆ្នាំ២០២៣ វេលាម៉ោង១១និង៤៥នាទី កន្លងទៅ។

នគរបាលនិយាយនៅថ្ងៃទី២វិច្ឆិកានេះថា ជនសង្ស័យឈ្មោះ មាស ធីដេត ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥៤កញ្ចប់តូច,២-សម្ភារប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួននិង៣-ទូរសពទ័០១គ្រឿងម៉ាកណូគាចុចពិល។

ជនសង្ស័យឈ្មោះមាស ធីដេត បានសារភាពថា «ថ្នាំញៀនចំនួន៥៤កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនទិញពីឈ្មោះ ផ្លូច(មិនស្គាល់នាមត្រកូល) អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតម្លៃ៥០០០០០រៀល(ហាសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត»។

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *