ឃាត់ក្មេងស្ទាវជនជាតិវៀតណាម៣នាក់ ព្រួតវាយមន្ត្រីប៉ូលិសម្នាក់និងជាងឡានម្នាក់របួស

ភ្នំពេញ ៖ ក្មេងស្ទាវជនជាតិវៀតណាម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានព្រួតវាយមន្ត្រីប៉ូលិសម្នាក់និងបុរសជាជាងឡានម្នាក់រងរបួស បង្កឡើងកាលពីវេលាម៉ោង៨កន្លះយប់ ថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ២នាក់រួមមាន ឈ្មោះស្រ៊ុន ដេវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្ត្រីនគរបាល របួសក្បាល,ដងខ្លួន និង ឈ្មោះអ៊ុក គង់យីវ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរជាងជួសជុលឡាន របួសស្រាល។ ចំណែកជនសង្ស័យ៣នាក់រួមមាន ឈ្មោះសុខ សីហា ភេទប្រុស, ឈ្មោះសុខ ឆេង ភេទប្រុស និង ឈ្មោះកង សុធារិទ្ធ ភេទប្រុស ទាំង៣នាក់ជាជនជាតិវៀតណាម ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ប្រភពដដែលបន្តថា ដំបូងភាគីទាំង២មានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ប្រើហិង្សា ក្រុមស្ទាវព្រួតយកមួកសុវត្ថិភាពវាយឱ្យរបួស ត្រូវបានសម្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *