បុរសបែកថ្នាំម្នាក់ដុតផ្ទះខ្លួនឯងឆេះខ្ទេច ស្លាប់ទាំងខ្លួនក្នុងភ្នក់ភ្លើង

ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំដុតផ្ទះខ្លួនឯងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាងក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញបង្ការនិងសង្រ្គោះពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី ០៧ខែវិច្ឆិកាឆ្នាំ២០២៣ស្ថិតនៅផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់ដែលគេស្គាល់ជាកូនម្ចាស់ផ្ទះរងគ្រោះ បានប្រើប្រាស់គ្រឿងញៀនសង្ស័យរហូតដល់បែកថ្នាំក៏បានដុតផ្ទះខ្លួនឯងឆាបឆេះចេញជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងដល់អ្នករស់នៅជិតខាង ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះលោក គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ។ មូលហេតុបណ្ដាលឱ្យមានករណីអគ្គីភ័យឆាបឆេះ មកពីកូនគាត់បែកថ្នាំបានធ្វើការដុតផ្ទះដោយចងទ្វារជាប់ ទើបបណ្តាលឱ្យមានការឆាបឆេះខូចខាតអស់ទាំងស្រុង និងបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ ឈ្មោះ គី ប៊ុនសែនភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ 

គ្រោះអគ្គិភ័យខាងលើនេះដែរ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យអស់ចំនួន ១៤ គ្រឿង និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន៣បំពង់ ពន្លត់ចប់នៅវេលាម៉ោង១រសៀលថ្ងៃដដែល ហើយបានបង្កឱ្យផ្ទះមួយខ្នងខូចខាតទាំងស្រុងនិង២ល្វែងទៀងរងការប៉ះពាល់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *