សមាគមរាជសីហ៍ នាំយកថវិកាចំនួនជាង៤ម៉ឺនដុល្លារ ដែលជាអំណោយរបស់សប្បុរសជន ពីប្រទេសម៉ាឡេស៊ី ជូនដល់វិហារឥស្លាម អាល់អឹក់ម៊ើត

ភ្នំពេញ ៖ លោក មាត់ ណើសៀត អនុប្រធានសមាគមរាជសីហ៍ តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគម និងថ្នាក់ដឹកនាំផ្នែកទទួលបន្ទុកឥស្លាមកម្ពុជា អមដំណើរដោយលោក ហួត សម្បត្តិ អនុប្រធានអចិន្រ្តៃយ៍សមាគមរាជសីហ៍សាខាខេត្តកណ្តាល ព្រមទាំងសហការី នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន៤១,៤៣៩.៦១ ( បួនម៉ឺនមួយពាន់បួនរយសាបសិបប្រាំបួនដុល្លារ និងហុកសិបមួយសេន) ដែលជាអំណោយរបស់សប្បុរសជនពីប្រទេសម៉ាឡេស៊ី តាមរយៈសមាគមរាជសីហ៍ ប្រគល់ជូនដល់វិហារឥស្លាម អាល់អឹក់ម៊ើត ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល។

នាឱកាសនោះលោកអនុប្រធានសមាគម បាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ស៊ូម សារឿនប្រធានសមាគមរាជសីហ៍ជូនគណៈគ្រប់គ្រងវិហារ និងបងប្អូនទាំងអស់ និងសូមជូនពរបងប្អូនមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។

គណៈគ្រប់គ្រងវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុ្សធម៌ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕ (ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *