ចាប់បានបង្គាស្រស់ មានសាធារតុគីមី និងមានចាក់ចាហួយ ចំនួនរថយន្តទួរីស

កណ្ដាល ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹក គ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរី សផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាម ។ 

ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។ ចំពោះបង្គាទាំងអស់មន្រ្តីជំនាញ បានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធី យ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *