បាត់ដំបង ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នងអស់ឆេះទាំងស្រុង កើតឡើហកាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី នៅចំណុចឆ្កែអើត ក្រុមទី២ ភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌលខេត្តបាត់ដំបង ។

សមត្ថកិច្ចនិយាយថា ផ្ទះដែលឆេះមានទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់អំពីឈើ និងប្រក់សង្ក័សី ,ម្ចាស់ផ្ទះឈ្មោះខ្មៅ សាវន ភេទប្រុស អាយុ ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ប្រាក់ សុភី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ សម្ភារខូចខាតសរុបទឹកប្រាក់ ៧.០០០ដុល្លារ។

សមត្ថកិច្ចបន្ត ករណីអគ្គិភ័យនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ ហើយកម្លាំងនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការដ្ឋានស្រុកចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕(ដោយ ប៉ូច គឹមសុខ)
