សាកសពមិនស្គាល់ឈ្មោះច្រើនសិបនាក់ បានបញ្ចុះក្នុងផ្នូរដ៏ធំមួយនៅហ្គាហ្សា

បរទេស ៖ សាកសពមនុស្សមិនស្គាល់អត្តសញ្ញាណច្រើនសិបនាក់ ត្រូវបានបញ្ចុះកាលពីថ្ងៃពុធម្សិលមិញ ក្នុងផ្នូររួមដ៏ធំមួយ នៅឯទីបញ្ចុះសពនៅសង្កាត់ខាន់យូនីស (Khan Yunis) ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

សាកសពដែលរុំដោយក្រណាត់ជ័រខៀវ ត្រូវបានដាក់លើប្រង់ការ ដែលសពខ្លះនៅប្រឡាក់ស្នាមឈាម ចូលទៅក្នុងរណ្តៅដីខ្សាច់ដែលត្រូវបានពង្រីកបន្តិចម្តងៗដោយអ្នកជីក ដែលសពខ្លះមានទំហំប៉ុនកុ.មារ។

លោក ដាសសេម ដាបាបេស (Bassem Dababesh) នៃគណៈកម្មាធិការសង្គ្រោះបន្ទាន់ នៅក្រសួងកិច្ចការសាសនា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ដោយសារតែទុក្ករបុគ្គលទាំងនេះគ្មាននរណាត្រូវនិយាយលាយើងបានជីកផ្នូរដ៏ធំមួយដើម្បីបញ្ចុះពួកគេ។ ពួកគេគឺជាទុក្ករបុគ្គលដែលមិនស្គាល់អត្តសញ្ញាណ»។

ចំណែកសាកសព ​ដែល​មានតែលេខសម្គាល់ ​បាន​មក​ពី​មន្ទីរពេទ្យ​ឥណ្ឌូណេស៊ីនិង​អាល់ស៊ីហ្វា (Al-Shifa) ​នៅ​ភាគ​ខាងជើង​ហ្គាហ្សា​ស្ទ្រីប ។ នេះ​បើ​យោងតាម​សមាជិក​នៃ​គណៈកម្មាធិការ​នៅ​កន្លែង​បញ្ចុះ​សព។

លោក អាស្រាហ្វ អាល់គូដ្រា (Ashraf al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា «មន្ទីរពេទ្យឥណ្ឌូនេស៊ីនៅចុងជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានជម្លៀសមួយផ្នែកកាលពីថ្ងៃចន្ទកន្លងទៅ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *