បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ផុតដង្ហើមខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរាយខ្សែភ្លៀងដើម្បីឆក់ត្រីយកមកធ្វេីម្ហូបបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងផុតជីវិត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចក្រោយសាលាបឋមសិក្សាជម្ពូវ័ន​ ភូមិជម្ពូវ័ន​១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះសួន​ ចន្ទវិច្ឆិកា ភេទប្រុសអាយុ៣០ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិជម្ពូវ័ន្ត១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានយកខ្សែភ្លើងតរាយដើម្បីឆក់ត្រីនៅក្នុងវាលស្រែក្បែរផ្ទះដើម្បីយកទៅធ្វើម្ហូប,បន្ទាប់មកស្រាប់តែខ្សែភ្លើងមានដំណរប៉ះទឹកក៏ឆក់ខ្លួនឯង​ ភ្លាមនោះអ្នកជិតខាងឃើញដូចនេះក៏រត់ទៅដកខ្សែភ្លើងដើម្បីជួយសង្គ្រោះ,តែអកុសលជនរងគ្រោះផុតជីវិតបាត់ទៅហើយ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើ កោសល្យវិច័យបញ្ជាក់ថា«គ្រោះថ្នាក់ដោយឆក់ចរន្តអគ្គិសនី» រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ៖ សែនជ័យពិសី)

Leave a Reply

Your email address will not be published. Required fields are marked *