រថយន្ដដឹកទំនិញមួយគ្រឿងដឹកទំនិញមិនប្រមាណខ្លួន ក្រឡាប់ផ្ងារកង់

ភ្នំពេញ ៖ មានករណីរថយន្ដដឹកទំនិញមួយគ្រឿងដឹកទំនិញមិនប្រមាណខ្លួន ក្រឡាប់ផ្ងារកង់ កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកាឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ មុខកន្លែងគេលក់សាច់ក្រកចំណុចផ្លូវកោង ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្ដ ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3E-0219 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ,លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងឡាក់ ដោយសារឡានដឹកឥវ៉ាន់ធំហួសមាឌទប់លំនឹងមិនជាប់ ក៏ក្រឡាប់ផ្ងារកង់តែម្ដង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និង អ្នករួមដំណើរតាមដងផ្លូវឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានជួយសំរួលចរាចរណ៍ ហើយបានទាក់ទងទៅរថយន្ដស្ទូចដើម្បីស្ទូចចេញពីផ្លូវ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *