ឃាត់បុរសម្នាក់តាមដីកាពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនតាមដីកា ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៤/២០២៣ ចុះថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣ ចេញដោយលោក សោម វីរៈ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។

មន្ត្រីដដែលបន្តថា ជនត្រូវចោទឈ្មោះ ស៊ិន អុិក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *