ឆេះផ្ទះលក់ធុងបាស ខូចខាត​សម្ភារស្ទើរ​តែ​ទាំង​ស្រុង​

ភ្នំពេញ ៖ ផ្ទះ​ចំនួន​០២ល្វែង​ជាប់​គ្នា​ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ជា​អណ្ដាត​ភ្លើង​ឆេះ​រាល​ដាល​ពេញ​កន្លែង​លក់​ធុង​បាស់​ ខូចខាត​សម្ភារស្ទើរ​តែ​ទាំង​ស្រុង​ កើតឡើងនាវេលាម៉ោង​ ១០និង៣០នាទីព្រឹក នៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ​ លឹម ម៉េងហៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរអ្នកលក់ធុងបាស  ។​ ប្រភេទសំណង់សំណង់​ដែរឆាបឆេះ​ ជាប្រភេទថ្មបេតុង ទំហំ ១០ម៉ែត្រគុណនឹង២៥ម៉ែត្រ។​ ឆេះខូចខាតសម្ភារ ឆេះផ្ទះល្វែងជាន់ផ្ទាល់ដី ចំនួន ០២ល្វែង រួមមានម៉ូតូចំនួន ០២គ្រឿង ,ធុងបាស ៤០គ្រឿង, សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ក្នុង​ហេតុការណ៍​នោះ​បង្ក​ឱ្យ​មន្ត្រីពន្លត់អគ្គិភ័យ​ម្នាក់រងរបួសស្រាល, ចំពោះ​មូលហេតុ​ម្ចាស់​ផ្ទះ​ បាន​ប្រាប់​អោយ​ដឹងថា​ «បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ពី​បង្គោល​ភ្លើង​ រាល​ដាល​មកក្នុង​ផ្ទះ​គាត់​»។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ។​ 

សមត្ថកិច្ច​ប្រេីប្រាស់​រថយន្ត​ បង្ការ​និង​ពន្លត់​អគ្គិភ័យ​ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩ឡានស្មើនឹង៧៦ម៉ែត្រគូប ហើយពន្លត់ចប់​ នៅម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *