ឃាត់ក្តឹបចោរលួចខ្សែភ្លើងក្នុងក្រុម​ហ៊ុន​កិនថ្មHTTK ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ​នគរបាល​ស្រុ​កសំរោ​ង​ទង បានទទួលកូនចោរម្នាក់ ដែលតំណាងក្រុម​ហ៊ុនចាប់ប្រគល់ជូនមកកាលពីថៃ្ង​ ២៧​ វិច្ឆិកា​ ២០២៣​ បន្ទាប់ពីបានធ្វើសកម្មភាពលួចខ្សែភ្លេីង នៅក្រុម​ហ៊ុន​កិនថ្មHTTK ស្ថិតនៅនៅភូមិព្រៃវាវ ឃុំធម្មតាអរ  ស្រុ​កសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ។

​នគរបាលនិយាយថា​ ​ឈ្មោះ ស្វិត វុទ្ធី ភេទប្រុស អាយ៤១ឆ្នាំ តំណាងក្រុម​ហ៊ុនកិនថ្ម​HTTK ស្ថិតនៅនៅភូមិព្រៃវាវ ឃុំធម្មតាអរ  ស្រុ​កសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ជាមេការគ្រប់គ្រងការដ្ឋានកិនថ្មបានឃាត់ឈ្មោះ អឿន ចិត្រា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិសំ​រោងទងកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់ឱ្យសមត្តកិច្ច រួមជាមួយ​សម្ភារ​វត្ថុតាង​ ពាក់ព័​ន្ធករណី លួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុន។

សមត្ថកិច្ចដកហូតបានសម្ភារវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៌សខៀវ ពាក់ស្លាកលេខ កំពង់​ស្ពឺ​1Y.2149 ,​ កន្ត្រៃ១ ,​ កូនកាំបិត១ និង ខ្សែភ្លើងមួយចំនួន។

ក្រោយសមត្ថកិច្ច​សាកសួរជនសង្ស័យឆ្លើយសារភាពថា «ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែនប៉ុន្ដែ​លួចជា​មួយឈ្មោះ ស ដ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន)​»។ តែខាងក្រុមហ៊ុនថា លួចច្រើនលើកមកហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ នគរបាល​ស្រុក​សំរោងទង​ បានកសាងសំណុំ​រឿង​ បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ ចា​ត់ការតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *