បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកចូលផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ ទ្វារផ្ទះប្រជាពលរដ្ឋបែកបាក់ខូចខាត បន្ទាប់ពីមានបុរសស្រវឹងស្រាម្នាក់បើករថយន្តម៉ាកFORD EVEREST បុកចូលយ៉ាងពេញទំហឹង កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២០៥កែងផ្លូវលេខ៣៥៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

យោងតាមសាក្សីបានឱ្យដឹងថា ដំបូងគាត់ឃើញរថយន្តម៉ាកFORD EVEREST ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BT-8168 បើកបរដោយបុរសស្រវឹងស្រាម្នាក់ តាមបណ្ដោយផ្លូវលេខ២០៥ក្នុងទិសដៅពីលិចមកកើត ,លុះមកដល់ជិតកន្លែងកើតហេតុក៏ស្រាប់តែរេទៅប៉ះ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងតែមិនអី ហើយក៏បន្ថែមល្បឿនកាន់តែលឿនមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកស្ដាំដៃជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបាក់ទ្វារដែកអស់មួយផ្ទាំងធំហើយរថយន្តចូលទៅក្នុងបុកជញ្ជាំងផ្ទះប្រេះស្រាំបន្ថែមទៀត តែមិនបង្កឱ្យនរណាម្នាក់រងរបួសឡើយ។

ភ្លាមៗគេឃើញអ្នកបើកចេញពីក្នុងរថយន្តមានសភាពស្រវឹងស្រា នៅពេលនោះក៏មានសមត្ថកិច្ចមកដល់ក៏ចាប់អ្នកបើករថយន្តយកទៅសួរនាំនៅអធិកាដ្ឋានខណ្ឌបឹងកេងកងនិងបន្តតាមនីតិវិធី ៕ (ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *